នីតិវិធីនៃការបញ្ជូនរឿងទៅស៊ើបអង្កេត

តទៅនេះជាការសង្ខេបខ្លឹមសារនៃឯកសារ "ការបញ្ជូនរឿងទៅស៊ើបសួរ"៖

image.png

សេចក្តីផ្តើម

ក្រមនីតិវិធីព្រហ្មទណ្ឌថ្មីបានបង្កើតស្ថាប័នសំខាន់ៗពីរ គឺស្ថាប័នអយ្យការ និងស្ថាប័នចៅក្រមស៊ើបសួរ ដែលដើរតួនាទីសំខាន់ក្នុងការស្វែងរកយុត្តិធម៌ក្នុងដំណាក់កាលនៃរឿងក្តីព្រហ្មទណ្ឌ ។ កម្ពុជាប្រកាន់យកប្រព័ន្ធអាំងគីស៊ីទ័រ (Inquisitorial System) សម្រាប់រឿងក្តីព្រហ្មទណ្ឌ ខណៈដែលរឿងក្តីរដ្ឋប្បវេណីជ្រើសរើសប្រព័ន្ធអគុយសាទ័រ (Accusatorial System) ។ ក្នុងប្រព័ន្ធអាំងគីស៊ីទ័រ តួអង្គរដ្ឋ (អយ្យការ) ដើរតួនាទីសំខាន់ក្នុងការស្វែងរកភស្តុតាងដាក់បន្ទុក ចំណែកឯចៅក្រមស៊ើបសួរមានតួនាទីឯករាជ្យក្នុងការស្វែងរកភស្តុតាងទាំងដាក់បន្ទុក និងដោះបន្ទុក ។ ហេតុនេះ ការបញ្ជូនរឿងទៅស៊ើបសួរពិតជាមានសារៈសំខាន់ខ្លាំងក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ។

ជំពូកទី១៖ ការចោទប្រកាន់ដោយអយ្យការ

ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ឬរបាយការណ៍ពីមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាមិនអាចធ្វើការចោទប្រកាន់ភ្លាមៗបានទេ ។ ព្រះរាជអាជ្ញាត្រូវបើកការស៊ើបអង្កេតបឋម ឬបង្គាប់ឱ្យធ្វើការស្រាវជ្រាវបន្ថែម ។ មុនសម្រេចចោទប្រកាន់ ព្រះរាជអាជ្ញាត្រូវពិនិត្យឱ្យបានល្អិតល្អន់លើចំណុចមួយចំនួនដូចជា៖ តើទង្វើរបស់ជននោះមានធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌឬទេ? តើជនសង្ស័យមានអភ័យឯកសិទ្ធិដែរឬទេ? តើបទល្មើសបានផុតអាជ្ញាយុកាលឬនៅ?

ព្រះរាជអាជ្ញាមានសិទ្ធិពេញលេញក្នុងការចោទប្រកាន់ ឬមិនចោទប្រកាន់លើបទល្មើសព្រហ្មទណ្ឌ ។ ប៉ុន្តែដោយសារព្រះរាជអាជ្ញាស្ថិតក្នុងអង្គដដែលដែលមានឋានានុក្រម ព្រះរាជអាជ្ញាត្រូវធ្វើតាមបង្គាប់របស់ថ្នាក់លើ ទោះបីជាខ្លួនយល់ថាមិនគួរចោទប្រកាន់ក៏ដោយ ។

ផ្នែកទី១៖ លក្ខខណ្ឌនៃការចោទប្រកាន់

ព្រះរាជអាជ្ញាត្រូវធ្វើការត្រួតពិនិត្យលើប្រភេទនៃបទល្មើសព្រហ្មទណ្ឌ មុននឹងធ្វើការចោទប្រកាន់ ។ បទល្មើសមានបីប្រភេទគឺ បទលហុ បទមជ្ឈិម និងបទឧក្រិដ្ឋ ។

ផ្នែកទី២៖ ការសម្រេចចោទប្រកាន់

នៅពេលព្រះរាជអាជ្ញាមានភស្តុតាងគ្រប់គ្រាន់ ព្រះរាជអាជ្ញានឹងធ្វើការចោទប្រកាន់ ដោយជ្រើសរើសនីតិវិធីមួយក្នុងចំណោមបី៖ ការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ការបង្គាប់ឱ្យបង្ហាញខ្លួនភ្លាមៗ ឬការបើកការស៊ើបសួរ ។

ជំពូកទី២៖ ការស៊ើបសួរ