អនីតិជន គឺជនមានអាយុក្រោម ១៨ ឆ្នាំ ច្បាប់ទុកថាជននេះពុំមានបញ្ញាគ្រប់គ្រាន់គ្រប់គ្រងទ្រព្យរបស់ខ្លួននោះទេ ទើបគេតម្រូវឲ្យមានជនដទៃទៀតគ្រប់គ្រងជំនួសសិនរហូតដល់កូននោះមាននីតិភាព ឬអាយុ១៨ឆ្នាំ។

មុនយើងដឹងអំពីនីតិវិធីដកហូត យើងដឹងសិនថាអំណាចមេបាលើកូនកើតឡើងដោយរបៀបណា?
អំណាចមេបាកើតឡើងដោយកត្តា ២ សំខាន់៖
១-ភាពជាឪពុកម្ដាយ ទាំងឪពុកម្ដាយបង្កើត និងឪពុកម្ដាយចិញ្ចឹម(កូនដែលគេសុំមកចិញ្ចឹម)
២-ជនដែលច្បាប់ទទួលស្គាល់ ឬប្រគល់អំណាចឲ្យ អាចមិនមែនជាឪពុកម្ដាយទេ
ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដោយមាតាបិតា គឺជាផ្នែកមួយនៃអំណាចមេបា ដែលច្បាប់ផ្ដល់សិទ្ធិ និងភារកិច្ចឱ្យមាតាបិតាថែរក្សាកូន រួមទាំងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនផងដែរ។
សំនួរសួរទៀតថា ហេតុអ្វីបានកូនមិនទាន់គ្រប់អាយុនៅជាមួយឪពុកម្ដាយ បែជាមានទ្រព្យដោយឡែករបស់ខ្លួន?
១-នោះគឺដោយសារអំណោយទ្រព្យ (យាយតា សាច់ញ្ញាតិ ឬជនណាម្នាក់)
២-ការព្រមព្រៀងរបស់ឪពុកម្ដាយឲ្យទ្រព្យទៅកូណ
ទោះជាយ៉ាងណាក៏ដោយ ច្បាប់ក៏បានកំណត់នូវករណីមួយចំនួន ដែលអនុញ្ញាតឱ្យតុលាការអាចព្យួរ ឬដកហូតសិទ្ធិអំណាចនេះបាន ប្រសិនបើមានហេតុផលសមស្រប និងដើម្បីការពារផលប្រយោជន៍ដ៏ល្អបំផុតរបស់កូន។
ក្រមរដ្ឋប្បវេណី មាត្រា ១០៥៣ បានបញ្ញាត្តិថា «អ្នកមានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ច ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងក្នុងការតំណាងឱ្យកូននោះ ចំពោះសកម្មភាពដែលទាក់ទងទៅនឹងទ្រព្យសម្បត្តិនោះ ។ ប៉ុន្តែបើសកម្មភាពរបស់អ្នកមានអំណាចមេបា បង្កើតកាតព្វកិច្ច (ការលក់ ឬជួល ផ្ទេរ)ជាដើម អ្នកមានអំណាចមេបា ត្រូវទទួលការយល់ព្រមពីកូននោះ»។
ការសម្រេចចិត្តព្យួរ ឬដកហូតសិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់អនីតិជន គឺជាវិធានការចុងក្រោយមួយ ដែលតុលាការនឹងពិចារណាដោយប្រុងប្រយ័ត្នបំផុត។ ជាទូទៅ មូលហេតុដែលនាំឱ្យមានការសម្រេចចិត្តនេះ រួមមាន៖