
បន្ទាប់ពីទទួលបានសំណុំរឿងពីនគរបាលយុត្តិធម៌ ឬពីអ្នកដាក់ពាក្យបណ្ដឹងប្ដឹងផ្ទាល់ ព្រះរាជអាជ្ញាដែលធ្វើការក្នុងស្ថាប័នអយ្យការ នឹងចាប់ផ្ដើមពិនិត្យមើលភស្តុតាង។ បើព្រះរាជអាជ្ញាឃើញថាមានភស្តុតាងគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ គាត់នឹងបញ្ជូនសំណុំរឿងនោះទៅកាន់ចៅក្រមស៊ើបសួរដែលធ្វើការនៅក្នុងស្ថាប័នតុលាការ។ ការបញ្ជូននេះគឺធ្វើឡើងតាមរយៈឯកសារមួយដែលហៅថា ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ។
អ្នកសម្របសម្រួល៖ ពេលចៅក្រមស៊ើបសួរទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរពីព្រះរាជអាជ្ញាហើយ គាត់ត្រូវតែបើកការស៊ើបសួរភ្លាមៗ។ ក្នុងនីតិវិធីនៃការស៊ើបសួរនេះ ចៅក្រមស៊ើបសួរមានសិទ្ធិចេញដីកានានាដើម្បីធានាដល់ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព។ អាចចូលទៅស្ដាប់បន្ថែមអំពីកាដីទាំង ៥ ក្នុងរឿងព្រហ្មទណ្ឌ តួនាទីចៅក្រមស៊ើបសួរក្នុងឆាណែលយូធូបខ្ញុំបាន។
ចៅក្រមស៊ើបសួរ មានតួនាទីបំពេញកិច្ចស៊ើបសួរទាំងអស់ ដែលខ្លួនយល់ឃើញថាមានប្រយោជន៍សម្រាប់បង្ហាញការពិត។ អ្វីដែលសំខាន់បំផុតនោះ គឺចៅក្រមស៊ើបសួរត្រូវស៊ើបសួរទាំង ដាក់បន្ទុក (រកភស្តុតាងដើម្បីបញ្ជាក់ពិរុទ្ធភាព) និង ដោះបន្ទុក (រកភស្តុតាងដើម្បីបង្ហាញភាពគ្មានទោសកំហុស) ទៅលើជនត្រូវចោទ (ជនល្មើសដែលព្រះរាជអាជ្ញាបញ្ជូនមក)។ នេះគឺដើម្បីធានានូវភាពយុត្តិធម៌ និងអព្យាក្រឹតភាព។
អ្នកសម្របសម្រួល៖ ក្នុងករណីដែលចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរត្រូវបានបញ្ចប់ហើយ គាត់ត្រូវជូនដំណឹងអំពីការបញ្ចប់កិច្ចស៊ើបសួរនេះទៅកាន់គ្រប់ភាគីពាក់ព័ន្ធ។ ភាគីទាំងនោះរួមមាន៖
ក្រោយពីការស៊ើបសួរបញ្ចប់ ចៅក្រមស៊ើបសួរនឹងមានការសម្រេចចិត្ត។ ការសម្រេចរបស់ចៅក្រមស៊ើបសួរនេះ គេហៅថា ដីកាដំណោះស្រាយ តាមភាសាច្បាប់។ ដីកានេះអាចចេញលទ្ធផល ២៖
បន្ទាប់ពីព្រះរាជអាជ្ញាទទួលបានដំណឹងពីចៅក្រមស៊ើបសួរ បើព្រះរាជអាជ្ញាយល់ថាការស៊ើបសួររបស់ចៅក្រមស៊ើបសួរបានអស់ហើយ គាត់នឹងប្ដឹងបន្តជននោះទៅជំនុំជម្រះ។ ប៉ុន្តែ បើព្រះរាជអាជ្ញាយល់ថាចៅក្រមស៊ើបសួរមិនទាន់អស់ទេ ព្រះរាជអាជ្ញាអាចបង្វិលសំណុំរឿងនោះឱ្យចៅក្រមស៊ើបសួរស៊ើបអង្កេតម្ដងទៀតបាន។