នៅពេលទទួលបានដីកា ឬសំណើស្របច្បាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
ត្រូវអនុវត្តដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំការបញ្ជាក់ ឬការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាជាមុនឡើយ
។
កាតព្វកិច្ចរក្សាការសម្ងាត់របស់ធនាគារ នៅតែមានតាម
មាត្រា ៤៧ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
ប៉ុន្តែមិនអាចយកមកជំទាស់នឹងអាជ្ញាធរតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីដែលច្បាប់បានកំណត់។
ធនាគារ ត្រូវរក្សាទុកឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងដីកា/សំណើ ការឆ្លើយតប និងព័ត៌មានដែលបានផ្តល់ជូនអាជ្ញាធរ។


