សិទ្ធិរបស់កម្មករនិយោជិតក្នុងការឈប់សម្រាក៖ ស្វែងយល់អំពីច្បាប់ការងារ

គាំទ្រការចែករំលែកចុចទីនេះ

image.png

ការយល់ដឹងអំពី «សិទ្ធិឈប់សម្រាក» គឺជាចំណុចសំខាន់មួយសម្រាប់កម្មករនិយោជិតគ្រប់រូប ដើម្បីធានាបាននូវសុខមាលភាព តុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ ព្រមទាំងការពារសិទ្ធិស្របច្បាប់របស់ខ្លួននៅកន្លែងធ្វើការ។ យោងតាម ច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា និយោជកមានកាតព្វកិច្ចផ្តល់ការឈប់សម្រាកដែលមានប្រាក់ឈ្នួលដល់និយោជិត ទៅតាមលក្ខខណ្ឌដែលបានកំណត់។

ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីប្រភេទនៃការឈប់សម្រាកសំខាន់ៗដែលអ្នកត្រូវដឹង៖

១. ការឈប់សម្រាកប្រចាំឆ្នាំមានប្រាក់ឈ្នួល (Annual Leave)

កម្មករនិយោជិតទាំងអស់ដែលបានធ្វើការពេញម៉ោង ទទួលបានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំដោយនៅតែទទួលបានប្រាក់ឈ្នួលពេញលេញ។

២. ការឈប់សម្រាកបុណ្យជាតិដែលមានប្រាក់ឈ្នួល (Public Holidays)

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ប្រតិទិនថ្ងៃឈប់សម្រាកបុណ្យជាតិជាប្រចាំឆ្នាំសម្រាប់កម្មករនិយោជិតទូទាំងប្រទេស។

៣. ការឈប់សម្រាកពិសេស (Special Leave)

ក្រៅពីការឈប់សម្រាកប្រចាំឆ្នាំ និងថ្ងៃបុណ្យជាតិ ច្បាប់ការងារក៏បានចែងអំពី «ការឈប់សម្រាកពិសេស» សម្រាប់ព្រឹត្តិការណ៍ផ្ទាល់ខ្លួន ឬគ្រួសាររបស់និយោជិតផងដែរ៖